thumbnail

សូមសំណាងល្អ! ក្រុម See You Soon នឹងតំណាងកម្ពុជាទៅប្រកួតកម្រិតពិភពលោក M3 World Championship

avatar

ពូ ជិត

បច្ចេកវិទ្យា

3 ឆ្នាំមុន

298


ក្រុម See You Soon គឺជាក្រុមជើងឯកកីឡាអេឡិចត្រូនិកក្នុងកម្មវិធីប្រកួត MPL Cambodia រដូវកាលទី ១ នឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M3 World Championship វគ្គបី។

វគ្គបីនោះជាការប្រកួតហ្គេម Mobile Legends: Bang Bang World Championship ធ្វើនៅប្រទេសសិង្ហបុរីដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata ដែលបានវិនិយោគយ៉ាងសន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍន៍អ្នកមានទេពកោសល្យក្នុងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។

 

យុវជន សំ សុផានី (ឈ្មោះហៅក្រៅ Paragon) គឺជាប្រធានក្រុម See You Soon និយាយថា៖ «ខ្ញុំមានគម្រោងបង្កើតបរិយាកាសឲ្យកាន់តែជិតស្និតដូចជាក្រុមគ្រួសារ ដោយជំរុញឲ្យប្រសើឡើងការខិតខំប្រឹងប្រែង ផ្នត់គំនិត ការតាំងចិត្ត ការតស៊ូ និងភាពក្លាហាន។

ជ័យជំនះពី M3 World Championship នឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ក៏ដូចជាសម្រាប់អ្នកចូលចិត្តហ្គេម Mobile Legends នៅកម្ពុជាផងដែរ។ វាពិតជាអស្ចារ្យណាស់ដែលយើងទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសជាមួយនឹងការគាំទ្រពេញទំហឹងពីក្រុមហ៊ុន Smart Axiata ក្នុងការសម្រេចបាននូវឱកាសនេះសម្រាប់ពួកយើង។»

 

 

ចំពោះកាលវិភាគប្រកួតរបស់ See You Soon ក្នុងពានរង្វាន់ M3 World Championship នាថ្ងៃស្អែកនេះគឺ ៖
ប្រកួតទី១ EVOS SG v SEE YOU SOON (BO1) | វេលាម៉ោង 14.00PM (GMT+8)
ប្រកួតទី១ SEE YOU SOON v NAVI (BO1) | វេលាម៉ោង 17.00PM (GMT+8)
ប្រកួតទី១ SEE YOU SOON v BTK (BO1) | វេលាម៉ោង 19.00PM (GMT+8)

ការប្រកួតកីឡាអេឡិចត្រូនិកបានបញ្ចប់ដោយក្រុម See You Soon ទទួលបានជ័យលាភី ហើយជាលទ្ធផលក្រុមនេះក៍បានទៅចូលរួមការប្រកួតពិភពលោក M3 World Championship នៅប្រទេសសិង្ហបុរី។

ការប្រកួត MPL Cambodia រដូវកាលទី ២ នឹងត្រឡប់មកវិញនៅឆ្នាំក្រោយ ហើយនឹងកាន់តែរំភើប ដើម្បីផ្តល់នូវភាពសប្បាយរីករាយ និងការកម្សាន្តនៃកីឡាអេឡិចត្រូនិកកាន់តែច្រើន។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការកើនឡើងនៃកីឡាអេឡិចត្រូនិក និងការចូលរួមរបស់ក្រុមកម្ពុជាក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជួយបង្កើនទំនាក់ទំនង ភាពជាអ្នកដឹកនាំ ការងារជាក្រុម និងជំនាញផ្នែកឌីជីថលរបស់យុវជនកម្ពុជា និងរួមចំណែកយ៉ាងច្រើននៃការអភិវឌ្ឍន៍ក្នុងវិស័យនេះនៅកម្ពុជា។ យើងមានមោទនភាព ដែលបានជួយក្រុមកម្ពុជាឱ្យទទួលបានបទពិសោទធ៍លើឆាកអន្តរជាតិដោយក្នុងនាមជាអ្នកឧបត្ថម្ភក្នុងស្រុកផ្លូវការក្នុងការប្រកួតជើងឯកពិភពលោក M3


បច្ចេកវិទ្យា