ភ្ញាក់ផ្អើល!ក្រោយស្ដ្រីជនជាតិម៉ាឡេស៊ីម្នាក់មាន «ឈាមមាស »
Angella
2 ឆ្នាំមុន
1486
ម៉ាឡេស៊ី៖ កាលពីថ្មីៗនេះអ្នកលេងបណ្ដាញសង្គមមួយចំនួនធំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយមានស្ដ្រីជនជាតិម៉ាឡេស៊ីម្នាក់បានសម្រេចចិត្តទៅបរិច្ចាគឈាមរបស់នាង ក្នុងគោលបំណងជួយដល់មនុសុ្សដែលកំពុងតែត្រូវការឈាម ដើម្បីសង្គ្រោះជីវិត។ ក្រោយការពិនិត្យវេជ្ជបណ្ឌិតបានរកឃើញថា នាងមានប្រភេទឈាម Rh null ឬត្រូវបានគេស្គាល់ច្បាស់ថាជាឈាមមាស (Golden Blood) ដែលការរកឃើញនេះបានធ្វើឱ្យនាងក្លាយទៅជាបុគ្គលទី ៤៣ នៅលើពិភពលោកដែលមានឈាមប្រភេទនេះ។
បន្ទាប់ពីការបរិច្ចាគរួច ឈាមរបស់នាងនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅទីក្រុងគូឡាឡាំពួដើម្បីបង្កកជាមុន។ បន្ទាប់មកឈាមនឹងត្រូវបានរក្សាទុកក្នុងប្រអប់អាសូតដែលមានសីតុណ្ហភាពទាបរហូតដល់ ៨០ អង្សារសេ សម្រាប់រយៈពេល ១០ ឆ្នាំ។ គួរឱ្យដឹងផងដែរថា ប្រភេទឈាម Rh null ឬឈាមមាសគឺមិនមានផ្ទុកសារធាតុ Rh ឬ Rhesus (ប្រូតេអ៊ីន) នៅលើកោសិកាឈាមក្រហម (RBC) ទេ ដូច្នេះហើយទើបវាក្លាយទៅជាប្រភេទឈាមដ៏កម្រ និងមានតម្លៃបំផុត។
ប្រភេទឈាមនេះត្រូវបានកំណត់អត្តសញ្ញាណចំពោះមនុស្ស ៤២ នាក់នៅជុំវិញពិភពលោកក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។ ឈាមនេះត្រូវបានគេស្វែងរកទាំងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការបញ្ចូលឈាម ប៉ុន្តែវាពិតជាមានគ្រោះថ្នាក់ណាស់ ដូច្នេះសឹងតែមិនគួរឱ្យជឿនោះទេថា ឈាមប្រភេទនេះវាមាននៅក្នុងខ្លួនរបស់មនុស្ស៕
រូបភាពនារីដែលមានឈាមមាស
ប្រភពមកពី : World Of Buzz