thumbnail

អេមញាក់! មិនបាច់ពីបាករកឯណាឆ្ងាយសម្រាប់អ្នកប៉ោយប៉ែត មានហាងកាហ្វេមួយកន្លែងនៅម្ដុំ…

avatar

Angella

អាហារ

2 ឆ្នាំមុន

612


(ប៉ោយប៉ែត)Crown bakery & Restaurants មានទីតាំងនៅជាន់ទីមួយនៃអគារ CA5 នៅចុងស្រស់ មានបរិយាកាសស្ងប់ស្ងាត់ និងមានពន្លឺជះចាំងចូលមក ទាំងពន្លឺធម្មជាតិទាំងពន្លឺអំពូលដែលអាចធ្វើឲ្យអារម្មណ៍ស្រឡះ មានអារម្មណ៍ចង់សិក្សា ឬធ្វើការផ្សេងៗ។
Crown bakery & Restaurants មានបម្រើភេសជ្ជៈជាច្រើន ទាំងកាហ្វេ ទាំងភេសជ្ជៈបែបតែផ្សេងៗទៀត ជាមួយនំខេក Bingsu នឹងម្ហូប និងអាហារសម្រន់ជាច្រើនមុខទៀតសម្រាប់ញ៉ាំជាមួយគ្នា។

Admin ក៏បានញ៉ាំអាហារខ្លះៗដែរ អាហារនៅទីនេះមានរសជាតិឆ្ងាញ់បែបជាទូទៅ។ រីឯសេវាកម្មវិញគឺល្អ បុគ្គលិកមានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់។
Crown bakery & Restaurants ជាហាងកាហ្វេដែលសាកសមបំផុតសម្រាប់ការអង្គុយសិក្សា និងធ្វើការងារផ្សេងៗ ឬអង្គុយលេងញ៉ាំកាហ្វេកំដរអារម្មណ៍ជាមួយការថតរូបស្អាតៗ ពន្លឺគ្រប់គ្រាន់តែម្ដង។


មិនមែនមានមែនប៉ុណ្ណឹងនោះទេនៅពេលល្ងាចឡើងក៏មានជាលក្ខណះជា Restaurants សម្រាប់ជួបជុំ ក្រោយសម្រាក់ពីការងារឬការសិក្សារ ដើម្បី Relax ផងដែលជាមួយនឹងអាហារជាច្រើនប្រភេទ អាហារអឹរុប នឹង អាស៊ី គ្រប់ប្រភេទជាមួយនឹងគ្រឿងផ្សំល្អៗ សាច់ស្រស់ៗ មានផាសុកភាពសម្រាប់អតិថិជន បរិយាកាសនឹង រសជាតិគួរជាទីគាប់ចិត្ត

 

 


អាហារ