thumbnail

ត្រេកអរជំនួស!ទីបំផុតគូស្នេហ៍របស់Love Riya ជិតបានចូលរោងការហើយ…(មានវិដេអូ)

avatar

Angella

កម្សាន្ត តារា

2 ឆ្នាំមុន

501


រាជធានីភ្នំពេញ៖  មហាជនមួយចំនួនធំប្រាកដជាស្គាល់រួចមកហើយ ថៅកែលក់អនឡាញដ៏ល្បីឈ្មោះនៅលើបណ្តាញសង្គម គឺអ្នកនាង Love Riya ដែលគេស្គាល់ថាស្ត្រីដែលមានសម្រស់ស្អាតផូរផង់ បើទោះបីជាអ្នកនាងមានវ័យរាងច្រើនបន្តិចក៏ពិតមែន។
ក្រោយពីជួបរឿង ជាច្រើននៅក្នុងរឿងស្នេហាមក ថ្ងៃស្អែក អ្នកនាង Love Riya នឹងចូលរោងការជាមួយអនាគតស្វាមីហើយ ដែលគេបានស្គាល់គ្រប់គ្នាហើយថា កម្លោះសង្ហាមួយរូបដែលជាមន្ត្រីនគរបាល ឈ្មោះ ហេង គីមហៀង។ ក្នុងនោះ តាមដឹង ទោះបីជាទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ មានរយៈពេលខ្លីប៉ុណ្ណោះ តែគគេអាចនិយាយបានថា នេះអាចមកពីនិស្ស័យដែលធ្វើឱ្យពួកគេឆាប់ចុះសម្រុងស្គាល់ចិត្តស្គាល់ថ្លើមគ្នាហើយ ទើបបណ្តាលឱ្យអ្នកទាំងពីរចូលរោងជ័យឆាប់ៗបែបនេះ។

ជាមួយគ្នានេះ មានមហាជនជាច្រើន ពិតជាសម្តែងការសាទរ និអបអរអ្នកទាំងពីរដែលនឹងចូលរោងការថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះតែម្តង៕

សូមទស្សនាវិដេអូខខាងក្រោម:

 

 


កម្សាន្ត តារា