thumbnail

បងប្អូនត្រកូល គង់  មានភរិយាជាតារាសិល្បះទាំង៣នាក់

avatar

Angella

កម្សាន្ត តារា

2 ឆ្នាំមុន

458


បងប្អូនត្រកូល គង់ ទាំង៣នាក់-មាននិស្ស័យប៉ះស្នេហ៍ជាមួយនឹងនារីជាអ្នកសិល្បៈដូចគ្នា រៀបការសាងគ្រួសារ បង្កើតបុត្រាបុត្រីរៀងៗខ្លួន នោះគឺៈ
១. លោក គង់ រ៉ាយុទ្ធ លោក គង់ រ៉ាយុទ្ធ មានឈ្មោះពិតថា គង់ សុខហេង ដែលជាអតីតតារាសម្ដែងប្រុសរូបនេះ បានរៀបការសាងគ្រួសារជាមួយនឹង អ្នកនាង អ៊ឹម សុគន្ធា ជាអតីតពិធីការនី និង ជាតារាបង្ហាញម៉ូតមួយរូប-ពេលនេះ ទទួលបាន កូនប្រុសស្រីចំនួន ២ នាក់ហើយ។

២. លោក គង់ សុខម៉េង លោក គង់ សុខម៉េង ត្រូវជាប្អូនប្រុសទី ២ របស់ អតីតតារាសម្ដែង គង់ រ៉ាយុទ្ធ ដែលបានរៀបការជាមួយនឹង អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង ផាន់ ម៉ូនីកា នៅអំឡុងឆ្នាំ ២០១៣ ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរទទួលបានកូនស្រីចំនួន ២ នាក់ជាចំណងដៃ។

៣. លោក គង់ សុខអេង លោក គង់ សុខអេង ជាប្អូនប្រុសពៅរបស់ លោក គង់ រ៉ាយុទ្ធ ដែលបានរៀបការជាមួយនឹងអតីតតារាចម្រៀងក្នុងផលិតកម្មសាន់ដេ អ្នកនាង អែនជី កាលពីអំឡុងឆ្នាំ ២០១៨។ បច្ចុប្បន្ននេះ អ្នកទាំងពីរទទួលបានកូនប្រុស ១ នាក់ ជាចំណងដៃផងដែរ។


កម្សាន្ត តារា