អាចនិងមកជំនួស! ប្រធានក្លិបរបស់ក្រុម Everton កំពុងពិចារណាចង់បាន Wayne Rooney មកធ្វើជាគ្រូបង្វឹកបើសិនជាលោក Rafa Benitez ត្រូវបណ្តេញចេញ…
Angella
2 ឆ្នាំមុន
386
បរទេស៖ ប្រធានក្លិបរបស់ក្រុម Everton ត្រូវបានគេឲ្យដឹងមកថា កំពុងពិចារណាចង់បាន Wayne Rooney មកធ្វើជាគ្រូបង្វឹក ប្រសិនបើអ្នកចាត់ការបច្ចុប្បន្នលោក Rafa Benitez ត្រូវបណ្តេញចេញពីតំណែង។
ជាក់ស្ដែង លោក Benitez កំពុងតែទទួលរងសម្ពាធខ្លាំងមែនទែន បន្ទាប់ពីក្រុម Everton បានបរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ក្នុងលទ្ធផល ៣ ទល់នឹង ១ កាលពីថ្ងៃ អាទិត្យ កន្លងទៅ ហើយនេះក៏ជាបរាជ័យលើកទី ៨ ផងដែរនៅក្នុងរដូវកាលនេះ។
Wayne Rooney

Rafa Benitez
ទោះស្ថានភាពបច្ចុប្បន្នរៀងយ៉ាប់យ៉ឺនបន្តិច ប៉ុន្តែសម្រាប់លោក Benitez ត្រូវបានគេដឹងថា លោកនៅតែមានការគាំទ្រឱ្យស្នាក់នៅបន្តពីសំណាក់ម្ចាស់ភាគហ៊ុនមួយចំនួននៅក្នុងក្លិប, ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់កាសែត The Sun វិញបានឱ្យដឹងថា, ក្លិបបានត្រៀមរួចរាល់ហើយ ដើម្បីរកគ្រូបង្វឹកថ្មីមកជំនួសអ្នកចាត់ការសញ្ជាតិ អេស្ប៉ាញ រូបនេះ។
Wayne Rooney
តាមប្រភពដដែលបានបញ្ជាក់ថា លោក Benitez ប្រហែលជាមិនអាចរួមរស់ជាមួយក្រុម Everton ទៀតបានទេ ហើយក្រុមដែលមានរហស្សនាមថា ស្ករតាំងម៉ែ ក៏បានធ្វើការចរចាក្រៅផ្លូវការមួយជាមួយគ្រូបង្វឹកថ្មីហើយដែរ, ខណៈម្នាក់នោះគឺលោក Wayne Rooney ដែលជាគ្រូបង្វឹករបស់ក្រុម Derby៕
ប្រភព៖ Metro