thumbnail

Tom Odell តារាចម្រៀងល្បីរបស់អង់គ្លេស ច្រៀងចម្រៀង១បទ កំដរជនភៀសខ្លួនអ៊ុយក្រែន

avatar

Angella

ព័ត៍មានអន្តរជាតិ

2 ឆ្នាំមុន

279


តារាចម្រៀងរូបនោះ បានលេងព្យាណូ និងច្រៀងបទ ”Another Love” ដែលរៀបរាប់ពីតស៊ូដើម្បីនរណាម្នាក់ដែលអ្នកស្រឡាញ់-ប្រជាជនអ៊ុយក្រែនច្រើនជាង២លាន៥សែននាក់ កំពុងភៀសខ្លួននចេញពីសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ី ពួកគេគាំទ្រនិងមានការពេញចិត្តនិងបទនេះជាខ្លាំង។ 

ជនភៀសខ្លួនអ៊ុយក្រែនច្រើនជាង៣សែននាក់ បានទៅដល់ប្រទេសរ៉ូម៉ានី ដែលជាប្រទេសមួយមានព្រំដែន៦៥០គីឡូម៉ែត្រជាមួយនិងប្រទេសអ៊ុយក្រែន-ហើយមានជនភៀសខ្លួនរាប់ពាន់នាក់បានឆ្លងកាត់ស្ថានីយ៍រថភ្លើងធំនៅទីក្រុង Bucharest ជារៀងរាល់ថ្ងៃ។

នៅទីនោះ មានក្រុមការងារជាអ្នកស្ម័គ្រចិត្ត និងអាជ្ញាធរ បានផ្តល់ជាស្បៀងអាហារ និងភេសជ្ជៈ ការធ្វើដំណើរដល់ជនភៀសខ្លួន។ Odell បង្ហាញវត្តមាននៅប្រទេស Romania ដើម្បីចូលរួមការប្រគំតន្រ្តីជាមួយសិល្បៈកររូម៉ានី និងសិល្បៈករអ៊ុយក្រែន រកមូលនីធិឳ្យកាកបាទក្រហម ទុកជួយប្រជាជនអ៊ុយក្រែន។


ព័ត៍មានអន្តរជាតិ