thumbnail

ហ្វេនៗមួយចំនួន បានពិភាក្សារគ្នាពីភាពស្រដៀងគ្នារវាង BLACKPINK និង 2NE1!

avatar

Angella

កម្សាន្ត តារា

2 ឆ្នាំមុន

546


កូរ៉េខាងត្បូង ៖ វិលទៅរកកាលពីឆ្នាំ ២០២០ ក្រុមហ៊ុន YG Entertainment បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចទេ ក្រោយប្រកាសជាមួយនឹងផ្ទាំងផ្សព្វផ្សាយរបស់ BLACKPINK សម្រាប់ការត្រលប់មកវិញរបស់ពួកគេ នៅថ្ងៃទី២៦ ខែមិថុនា តាមរយៈបទ How You Like That ដោយការប្រកាស អ្នកគាំទ្រភាគច្រើនចាប់អារម្មណ៍ខ្លាំងលើគ្រប់ព័ត៌មានលម្អិតនៃរូបភាព និងវីដេអូខ្លីៗទាំងនោះ។

ខណៈពេលដែលអ្នកខ្លះនិយាយថាគំនិតនេះគឺថ្មី ប៉ុន្តែអ្នកផ្សេងទៀតដែលបានតាមដានសិល្បករ YG លើកឡើងថា 2NE1 និង BLACKPINK មាន Concept ស្រដៀងគ្នា ក្នុងនោះក្រុមចម្រៀងស្រីទាំងពីរនេះក៏មានសមាជិក ៤នាក់ដូចគ្នា ក៏តែងតែត្រូវបានអ្នកប្រើអ៊ីនធើណែតយកមកប្រៀបធៀបពេញបណ្ដាញសង្គម។
ពួកគេនិយាយថា YG Entertainment មិនបានផ្ដល់អ្វីថ្មីសម្រាប BLACKPINK នោះទេ ផ្ទុយទៅវិញ អ្នកខ្លះអះអាងថា Concept របស់ពួកគេត្រូវបានប្រើប្រាស់តាមសិល្បករចាស់ នោះគឺអតីតក្រុមចម្រៀងល្បីឈ្មោះ 2NE1។

ខាងក្រោមនេះគឺជាការប្រៀបធៀបរវាង សមាជិកក្រុមថា 2NE1 និង BLACKPINK ៖

1/ Lisa និង Minzy
ភាពស្រដៀងគ្នារបស់ BLACKPINK នៃរូប Teaser របស់ពួកគេទៅនឹងក្រុម 2NE1 ដោយបានធ្វើឲ្យអ្នកគាំទ្រកាន់តែច្រើនឡើង ខណៈដែលពណ៌សក់របស់ Lisa ត្រូវបានអ្នកនិយមលេងអ៊ីនធើណែតថាបានចម្លងពី Minzy។

2/ Jennie និង CL
Jennie ត្រូវបានគេឃើញពាក់ស្បៃមុខនៅលើ Teaser របស់នាង បន្ទាប់មកមានមហាជនបានកត់សម្គាល់ថា CL ក៏បានពាក់ម៉ាសបិទមុខបែបនេះនៅក្នុងរូបថតមួយសន្លឹករបស់ 2NE1 ផងដែរ។

3/ Rosé និង Park Bom
BLINKs ភ្ញាក់ផ្អើលនឹង Rosé មិនតិចទេជាមួយនឹងរូបថត Teaser ត្រលប់មកវិញរបស់ BLACKPINK ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួននៅចាំថា Park Bom ក៏មាន Concetp បែបនេះដែរ។

4/ Jisoo និង Dara
Jisoo និង Dara ត្រូវបានគេកត់សម្គាល់ថាពួកគេមានមុខមាត់ដូចកូនភ្លោះ ហើយអ្វីដែលអ្នកគាំទ្រអះអាងនោះគឺបើមើលរូបថត Teaser របស់ Jisoo សម្រាប់ការត្រលប់មកវិញរបស់ BLACKPINK ធ្វើឲ្យអ្នកផ្សេងទៀតនិយាយថាការតុបតែងខ្លួនរបស់នាងស្រដៀងទៅនឹង Concept Aura របស់ Dara នៅក្នុងការផ្សព្វផ្សាយមួយរបស់ក្រុម 2NE1។

អ្នកលេងបណ្ដាញសង្គមអ៊ីនធើណែតមួយចំនួនក៏គិតអំពីការផ្សព្វផ្សាយរបស់ YG Entertainment នៅពេលនិយាយអំពី Concept ដែលស្ទើរតែដូចពីគ្នាពីសិល្បករមុនៗ ហេតុនេះវាមិនមែនជារឿងថ្មីទេដែលមានការពិភាក្សា ប្រៀបធៀបគ្នាក្នុងចំណោម Blackjacks និង BLINKs អំពីក្រុម 2NE1 និង BLACKPINK៕


កម្សាន្ត តារា