សាកសមឥតខ្ចោះ! រូបប៉ុន្មានសន្លឹករបស់គ្រួសារឱក សុគន្ធកញ្ញា...
Angella
2 ឆ្នាំមុន
436
រាជធានីភ្នំពេញ៖ កន្លងទៅរយៈពេលជាច្រើនឆ្នាំមកហើយ ដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបការសាងគ្រួសារជាមួយស្វាមីសំណព្វចិត្ត។ ហើយមកដល់ពេលនេះ ពួកគេក៏មានកូនប្រុសម្នាក់ដ៏គួរអោយស្រឡាញ់ រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។ ហើយជារឿយៗ តារាស្រីរូបនេះ តែងតែបង្ហាញឲ្យហ្វេនៗបានឃើញរាល់គ្រប់សកម្មភាពគ្រួសាររបស់ពួកគេជាញឹកញាប់។
ជាពិសេស កាលពីពេលថ្មីៗនេះ សុគន្ធកញ្ញា ទើបតែបានបង្ហោះវីដេអូមួយ នៅលើគណនី IG ផ្ទាល់ខ្លួន ដែលវីដេអូដដែលនោះបានធ្វើឲ្យលេងលេងបណ្ដាញសង្គមជាច្រើន មានការពេញចិត្តរហូតញញឹមបិទមាត់មិនជិតនោះឡើយ។
ដោយក្នុងរូបភាពនោះ តារាស្រីរូបនេះ បានបង្ហាញពីភាពផ្អែមល្ហែមជាលក្ខណៈគ្រួសារ ដែលមានជាកាយវិការឳបគ្នាយ៉ាងស្និទ្ធស្នាល ជាមួយកូននិងប្ដី មើលទៅពិតជាមានក្ដីសុខខ្លាំង អ្នកណាៗឃើញក៏សរសើរសឹងគ្រប់គ្នាផងដែរ ជាពិសេសរំលេចភាពស្រស់ស្អាតបែបថ្លៃថ្នូជាតារាស្រីលំដាប់តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភពមកពី៖Instagram Aok Sokunkanha