thumbnail

ប៉ែន ចំរ៉ុង! អះអាងយ៉ាងច្បាស់ថាខ្លួនពិតជាមិនដែលធ្លាប់ថតMvខ្នាតធំបែបនេះពីមុនមកទេ...

avatar

Angella

កម្សាន្ត តារា

2 ឆ្នាំមុន

413


(ខ្មែរ)តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា បានថតMV  កាត់ត កែរពណ៌ រួចរាល់ហើយ ដោយបទចម្រៀងមួយនេះមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗក្នុងប្រទេសកម្ពុជា ។ លោក ប៉ែន ចំរ៉ុង ដែលជាតារាសម្ដែងសំខាន់ក្នុងចំណោមតារាសម្ដែងល្បីៗជាច្រើននាក់ បានសម្ដែងអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ពីលោកបានចូលរួមសម្ដែង ។

ខណៈដែលបទ LAMBO TOY កំពុងតែល្បីនៅលើបណ្ដាញសង្គម Facebook ក៏ដូចជា TiKTok ក៏មានវីដេអូឃ្លីបមួយសម្តែងពីចំណាប់អារម្មណ៍របស់អ្នកសិល្បៈដែលបានចូលសម្ដែងបទនោះផងដែរ ក្នុងនោះគេឃើញ លោក ប៉ែន ចំរ៉ុង ដែលត្រូវបានគេស្គាល់ថា ជាពិធីករមានថ្វីមាត់ បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងដោយលោកចាត់ទុកថា តាំងពីប្រឡូកក្នុងសិល្បៈ ខ្លួនមិនធ្លាប់បានថត MVខ្នាតធំដូចបទ LAMBO TOY នោះឡើយ។លោក ប៉ែន ចំរ៉ុង បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បៈខ្មែរនឹងកាន់តែរីកចម្រើនតទៅទៀតយ៉ាងឆាប់រហ័ស ជាមួយនឹងការផលិត MV ធំៗរបស់បណ្ដាផលិតកម្មផ្សេងទៀត ដូចបទ LAMBO TOY របស់ផលិតកម្ម Galaxy Navatra នេះ។ មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថា បទ LAMBO TOY មិនចាញ់បទ ”Are you ok”ទេ។ ទោះបើ A u ok មានអ្នកចូលទស្សនារហូតដល់ទៅជាង 114M តែក្នុងរយៈពេល ១ ខែ ក៏ដោយ។

 

 

 


កម្សាន្ត តារា