thumbnail

ការម៉ាស្សាមាន អត្ថប្រយោជន៍ដល់ម្លឹងផង…

avatar

Angella

កម្សាន្ត សុខភាព

2 ឆ្នាំមុន

879


(ប៉ោយប៉ែត) មួយរយ:នេះ ពុកម៉ែ បងប្អូនជាច្រើនប្រាកដជាកំពុងតែមមាញឹកជាមួយនិងការងារជាច្រើន មិនថាតូចក្ដីធំក្ដី ទើបមិនសូវមានពេលវេលាថែរក្សាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ។ Adminសូមណែនាំនៅកន្លែងម៉ាស្សាមួយកន្លែងដែលមានផាសុកភាព នឹងមានជំនាញច្បាស់លាស់ មួយគឺ RAINBOW MASSAGE AND SPAដែលមានទីតាំងនៅ ខាងក្រោយREC ktv&club ភូមិក្បាលស្ពាន1 ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តោះមកស្ដាប់អំពីអត្ថប្រយោជន៍នៃការម៉ាស្សា នៅតំបន់មួយចំនួននៃរាងកាយរបស់លោកអ្នកដែលមានដូចជា:
1.ម៉ាស្សាខ្លូនបែបថៃ
ការម៉ាស្សាថ្នមៗបែបថៃ និងមានលក្ខណៈបន្ធូរអារម្មណ៍មុនពេលគេង ប្រហែលជាវិធីដ៏ល្អមួយដែលត្រូវការហើយដើម្បីឱ្យគេងលក់កាន់តែស្រួល។ អត្ថប្រយោជន៍ខ្លាំងៗនៃការម៉ាស្សាមានដូចជា៖
-មានអារម្មណ៍ធូរស្រាលក្នុងចិត្ត
-បន្ថយការតក់ស្លុត
-បំបាត់ការឈឺចាប់


2.ម៉ាស្សាប្រេង
ការម៉ាស្សាប្រេងលើដងខ្លួន ជាប្រភេទម៉ាស្សាមួយ ដែលប្លែកខុសពីការម៉ាស្សាធម្មតា ទាំងការម៉ាស្សា និងអត្ថប្រយោជន៍ដែលទទួលបាន
-សម្រួលដល់សរសៃឈាម ដោយវាជួយជម្រុញឱ្យប្រព័ន្ធសរសៃឈាមមានដំណើរការល្អ។
-សម្រួលដល់អាការស្ពឹកស្រពន់របស់រាងកាយ និងសាច់ដុំ ដែលបានបញ្ចេញសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃ។
-ជួយរំលាយខ្លាញ់ក្រោមស្បែក និងធ្វើឱ្យស្បែកស្រស់ស្អាត ភ្លឺថ្លា ទន់រលោងជាងមុន
-ដុតបំផ្លាញជាតិកូលេស្តេរ៉ូលក្នុងរាងកាយ ដូច្នេះវាជួយទប់ស្កាត់បញ្ហាធាត់លើសទម្ងន់ និងចូលរួមចំណែកមួយធ្វើឱ្យអ្នកស្រកទម្ងន់ផងដែរ។
-បន្ថយភាពតានតឹង និងមានអារម្មណ៍ថា ស្រួល ស្រណុកក្នុងខ្លួន
-សម្រួលដល់ការទទួលទានដំណេករបស់លោកអ្នក ដោយវាជួយឱ្យគេងលក់ស្រួល ដោះស្រាយបញ្ហាគេងមិនលក់ជាដើម។  

             
3.ម៉ាស្សាជើង
នៅក្នុងចំណោមការម៉ាស្សាទៅលើរាងកាយមនុស្ស ការម៉ាស្សាបាតជើងគឺវិធីម៉ាស្សាដែលមានប្រសិទ្ធខ្ពស់មួយ ព្រោះសរសៃនៃសរីរាង្គទាំងអស់ក្នុងរាងកាយរបស់មនុស្ស គឺបានទៅផ្តុំគ្នានៅនឹងបាតជើង។ ដូចនេះហើយប្រសិនបើអ្នកអាចធ្វើម៉ាស្សាបាតជើង នៅពេលមុនចូលគេង លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម
-ធ្វើឱ្យស្បែកស្រស់ស្អាត
-ធ្វើឲ្យប្រព័ន្ធឈាមរត់បានស្រួល
-ជំនួយដល់ការទទួលទានដំណេក
-កាត់បន្ថយការហើមដៃហើមជើង អំឡុងពេលមានផ្ទៃពោះ
-បង្កើនសមត្ថភាពសរីរាង្គក្នុងរាងកាយ
-កាត់បន្ថយអាការឈឺជើង។
ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ ការធ្វើម៉ាស្សាបាតជើង អាចព្យាបាលបញ្ហាសុខភាពរ៉ាំរ៉ៃមួយចំនួនដូចជា ឈឺខ្នង ឈឺសន្លាក់ កាត់បន្ថយសម្ពាធឈាមខ្ពស់ ស្រ្តេស ជំងឺទឹកនោមផ្អែមជាដើម៕


4.ម៉ាស្សាត្រី
ការម៉ាស្សាបាតជើងដោយប្រើត្រី ជួយឱ្យស្បែកជើងរបស់យើងទន់រលោងជាងមុន ដោយសារត្រីស៊ី ស្បែកក្រាស់ក្រិនដែលមាននៅបាតជើង និងសម្រួលសរសៃរជើង បន្ធូរភាពនឿយហត់

 

5.ជប់/កោសខ្យល់
ការជប់ខ្យល់នេះមានដើមកំណើតចេញពីប្រទេសចិន ហើយត្រូវបានប្រើប្រាស់ដោយប្រជាជនស្ទើរតែទូទាំងពិភពលោក។ ហេតុនេះហើយទើបក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តសុខភាពនៃសហរដ្ឋអាមេរិកបានសិក្សាពីអត្ថប្រយោជន៍នៃការជប់ខ្យល់នេះ ដែលបង្ហាញថាការជប់ខ្យល់ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពច្រើនជាងផលវិបាក។ ខាងក្រោមនេះជាអត្ថប្រយោជន៍ 3 យ៉ាងពីការជប់ខ្យល់៖ 
-ជួយបំបាត់ការឈឺចាប់សាច់ដុំ
ត្រឹមត្រូវណាស់ ការជប់ខ្យល់គឺពិតជាជួយដល់ការសម្រួលសាច់ដុំ ដែលសក្តិសមបំផុតសម្រាប់អ្នកហាត់កីឡាធ្ងន់ៗដែលប្រើប្រាស់សាច់ដុំខ្លាំង។ ការជប់ខ្យល់ក៏ជួយសម្រួលដល់ដំណើរការនៃសរសៃឈាមអត់មានលំហូរស្រួលដែលសម្រួលដល់ពេលឈឺសាច់ដុំក្រោយហាត់ប្រាណ ឬការឈឺសាច់ដុំពេលជិតផ្តាសាយជាដើម។ 
-សម្រួលដល់ភាពតានតឹងផ្លូវចិត្ត
ការជប់ខ្យល់មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពផ្លូវកាយនោះទេ តែក៏ជួយសម្រួលដល់ភាពតានតឹងផ្លូវចិត្ត ដូចជា ស្ត្រេស ថប់អារម្មណ៍ជាដើម។ ហេតុអ្វីបានជាអាចជួយបាន? ព្រោះនៅពេលដែលអ្នកជប់ខ្យល់ វាបានធ្វើឱ្យសាច់ដុំនៃរាងកាយសម្រាក ហើយលំហូរឈាមដែលរត់បានសព្វពេញរាងកាយអាចជួយសម្រួលដល់អុកស៊ីសែនក្នុងខួរក្បាលដែលធ្វើឱ្យភាពតានតឹងទាំងផ្លូវកាយ និងផ្លូវចិត្តអាចធូរស្រាលបានមួយគ្រា។ 
-សម្រួលដល់ប្រព័ន្ធរំលាយអាហារ
ជាក់ស្តែងការជប់ខ្យល់ (ដោយមិនប្រើប្រាស់ភ្លើង) ក៏អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ដោយក្នុងនោះ ជួយពង្រឹងការរំលាយអាហារ សម្រួលដល់ការបន្ទោរបង់ និងពង្រឹងប្រព័ន្ធរំលាយអាហារឡើងវិញផងដែរ។


កម្សាន្ត សុខភាព