thumbnail

ព្រៃផ្សៃពេកហើយ!វាយកូនអាយុទើបតែ3ខែដល់ថ្នាក់ឈា.មមាត់ឈា.មច្រមុះ...

avatar

Angella

ព័ត៍មានជាតិ ជីវិតនឹងសង្គម

2 ឆ្នាំមុន

304


ភ្នំពេញ÷ នៅពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការ ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញទារកអាយុទេីប៣ខែ ត្រូវបានម្ដាយចិត្តខ្មៅវា.យឡេីងឈា.មមាត់ឈា.មច្រមុះ និងក្ដិ.ចគ្នាស្នាមពេញដៃពេញជេីង ប៉ុន្តែជាសំណាងល្អភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះក៏បានចូលទៅជួយ ព្រមទាំងមានការចុះធ្វើអន្តរាគមន៍ភ្លាមៗពីកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានផងដែរ។


គួរបញ្ជាក់ផងដែរថា ហេតុការដ៏ភ្ញាក់ផ្អើលមួយនេះ បានកេីតឡេីងនៅបន្ទប់ជួលមួយកន្លែង ជាប់ស្ថានីយ៍ប្រេងសាំងTOTAL ស្ថិតនៅផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយនៅចំពោះមុខប៉ូលីសម្តាយចិត្តដាច់ខាងលើបានប្រាប់មូលហេតុថា ខ្លួនពិបាកចិត្តផឹកស្រាតែម្នាក់ឯងក្នុងបន្ទប់ ដល់ពេលស្រវឹង នឹកឃេីញរឿងប្ដីមិនទទួលខុសត្រូវ បញ្ចេញកំហឹងលេីកូ.ន។


ក្រោយបានឃើញរឿងនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ទុះការខឹងសម្បារចំពោះម្តាយខាងលើ ដែលមិនសមបញ្ចេញកំហឹងដាក់កូនយ៉ាងនេះទេ៕


ព័ត៍មានជាតិ ជីវិតនឹងសង្គម