thumbnail

ធ្វើស៊ីពេកហើយដឹង! ក្រោយដឹងតំលៃសំណងរបស់ រថយន្តព្រូសគឺថា…

avatar

Angella

តារា ជីវិតនឹងសង្គម

2 ឆ្នាំមុន

311


រាជធានីភ្នំពេញ៖  កាលពីថ្មីៗនេះ អតីតពិធីករល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ MYTV  VJ តាប៊ុយ បានបើករថយន្តទំនើប Range Rover ពាក់ស្លាកលេខ 2BK-8809 ក្នុងស្ថានភាពស្រវឹងជោគជាំ បានជ្រុលទៅបុកគូថរថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AH- 7048 ពេញមួយទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត។
ហេតុការនេះ បានកើតឡើងនៅត្រង់ចំណុច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជាសំណាងល្អ ពុំមាននណារម្នាក់ រងរបួសនោះទេ ចំណែកឯរថយន្តព្រុសដែលត្រូវបានបុកដោយរថយន្ត Range Rover របស់ VJ តាប៊ុយ រងការខូចខាតយ៉ាងដំណំ។
បន្ទាប់ពីសម្របសម្រួលគ្នា ខាងភាគីរថយន្តព្រូស បានទាមទារថ្លៃសំណងខូចខាតរហូតដល់ទៅ ២,២៥០ ដុល្លារអាមេរិក ក្នុងនោះ ក្រោយពីមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានដឹងពីតម្លៃ ដែល VJ តាប៊ុយ ត្រូវសងទៅម្ចាស់រថយន្តព្រូស បានសម្តែងការហួសចិត្ត ដោយលើកឡើងគ្រប់គ្នាថា មិនគួរធ្វើស៊ីលើ VJ តាប៊ុយ នោះទេ ណាមួយប្រសិនជាធ្វើមិនដល់តម្លៃដ៏ថ្លៃបែបហ្នឹងឡើយ។
ជុំវិញរឿងនេះដែរ VJ តាប៊ុយ ក៏បានឡាយវីដេអូ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយលើកឡើងថា ម្ចាស់រថយន្តព្រូស គួរធ្វើឱ្យសមរម្យជាងហ្នឹង លោកថា ថ្លៃសំណងមិនគួរដល់២,២៥០ ដុល្លារនោះ យ៉ាងហោចណាស់ត្រឹមតែ ១ពាន់ដុល្លារជាងនោះទេ។

Vj តាប៊ុយ

លោកថែមទាំងបន្តទៀតថា រថយន្តរបស់លោក Range Rover របស់លោកត្រឹមប្រមាណ ២ពាន់ដុល្លារជាង ក្នុងនោះ VJ តាប៊ុយ ចោទជាសំនួរថា ចុះត្រឹមរថយន្តព្រូស ហេតុអីក៏ថ្លៃម្លេះ។
យ៉ាងណាក៏ដោយក៏ VJ តាប៊ុយ លើកឡើងថា លោកពិតជាដឹងកំហុសថា ខ្លួនខុសមែន ព្រោះលោកបើកបរ ក្នុងស្ថានភាពស្រវឹង តែលោកនៅតែមិនអស់ចិត្តដោយពោលទាំងហួសចិត្ត មិនគួរថ្លៃសំណងយកពីលោកច្រើនបែបនេះឡើយ៕

សូមទស្សនារូបភាពនិងវិដេអូខាងក្រោម:

Vj តាប៊ុយ

Vj តាប៊ុយ

រថយន្តលោក ​​VJ តាប៊ុយ​ 

រថយន្តជនរងគ្រោះ

វិក័យប័ត្រ


 


តារា ជីវិតនឹងសង្គម