
ស្លុតចិត្តណាស់! មិនដឹងថាពេលនេះតារាស្រីថៃ Tang mo ស្លាប់ឬរស់ទេ…

Angella
3 ឆ្នាំមុន
785
(ថៃ) គិតមកដល់ពេលនេះប្រហែលជា8 ម៉ោងហើយ ក្រោយពេលដែល តារាសម្តែងល្បីឈ្មោះ Tangmo ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចូលទឹកទន្លេចៅផាយ៉ា ហើយបានបាត់ខ្លួន កាលពីយប់ថ្ងៃទី25 ខែកុម្ភ: ឆ្នាំ2022 ដែលហេតុការនេះបង្ករអោយផ្ទុះការភ្ញាក់ផ្អើល និងរន្ធត់ ពាសពេញបណ្ដាញសង្គមថៃ ។
ជាមួយគ្នានេះដែរកងកម្លាំងបានចំណាយពេលជិត 8 ម៉ោងហើយដើម្បីតាមស្វែងរកនាង ដោយកងកម្លាំងបានចេញតាមរកដំបូងគឺនៅវេលា ម៉ោង 12 រំលងអធ្រាត្រ ដោយមានទាំងក្រុមប៉ូលីស និងអ្នកជំនាញខាងជ្រមុជទឹកចេញតាមរក។
បច្ចុប្បន្នគេបានបន្ថែមកងកម្លាំង 50 នាក់បន្ថែម ដោយដាក់ពង្រាយការស្វែងរក ក្នុងចន្លោះចម្ងាយពី 2 គីឡូម៉ែត្រ ដល់ 10 គីឡូម៉ែត្រ ចំណែកកម្ពស់ទឹកទន្លេចៅផាយ៉ា នាពេលនេះគឺមានកម្ពស់ចន្លោះពី 17 ទៅ 20 ម៉ែត្រ។
គួរបញ្ជាក់ឱ្យបានដឹងដែរថា តារាស្រី Tangmo បានចេញជិះទូកកម្សាន្តជាមួយមិត្តភក្តិនាងចំនួន 5 នាក់ផ្សេងទៀត ដោយទូកដែលនាងជិះជាប្រភេទ Speed Boat ពណ៌ស ដែលមានអ្នករួមដំណើរសរុបចំនួន 6 នាក់ទាំងសាមីខ្លួន (ប្រុស 3 ស្រី 3)។ តាមរយៈព័ត៌មានបឋម បានឱ្យដឹងថា នាងបានរអិលធ្លាក់ចូលទឹកពេលព្យាយាមឈរថតរូប ស្របពេលដែលទូកក្រវី ហើយបានបាត់ខ្លួនរហូតមកទល់ពេលនេះរកមិនទាន់ឃើញ មិនដឹងស្លាប់ ឬរស់៕
\