ហ៊ាហ័ងព្យាយាមវឹកហាត់ការដើរម៉ូតរបស់ខ្លួនឯងត្រៀមបង្ហាញខ្លួនជាបេក្ខភាព Miss Queen Cambodia...
Angella
2 ឆ្នាំមុន
314
Influencer និងជាអ្នកសម្ដែងល្បីឈ្មោះប្រចាំក្រុម PeyPey Dy គឺ ហ៊ាហ័ង ហាក់កាក់កបយ៉ាងខ្លាំងជាមួយការងារសិល្បៈ។ មិនតែប៉ុណ្ណោះ ហ៊ាហ័ង ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាមួយសមត្ថភាពថ្មីមួយបន្ថែម គឺជំនាញដើរម៉ូដ។
ហ៊ាហ័ង បានប្រាប់ថានេះជាការដើរបង្ហាញខ្លួន ជាមួយម៉ូដសំលៀក បំពាក់វាជាទី១ក្នុង ឆាកជីវិតក្នុង វិស័យដើរម៉ូដ បន្ទាប់ពីប្រឹងវឹងហាត់ដើរជាមួយ អតីតបវរកញ្ញា Miss Universe Cambodia ២០១៧ កញ្ញា ប៊ី សុធារី រយៈពេលត្រឹម១ខែ ដោយទទួលបានលទ្ធផលជា ទីគាប់ចិត្តសម្រាប់លោក និងអ្នកគាំទ្រ។
ហ៊ាហ័ង ក៏បានសន្យាជាមួយហ្វេនៗផងដែរថាលោកនឹងព្យាយាមហាត់សមខ្លួនឯងទាំងការដើរម៉ូដ និងប្រើប្រាស់ភាសា ចំណេះដឹងទូទៅ ឱ្យបានល្អដើម្បីត្រៀមបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតបវរកញ្ញាភេទ ទី៣ Miss Queen Cambodia នៅរដូវកាលណាមួយជាក់ជាមិនខាន។ហ៊ាហ័ងប្រាប់ថា “សម្រាប់កម្មវិធី Miss Queen Cambodia ខ្ញុំនឹងចូលរួមនៅរដូវ កាលណាមួយជាមិនខាន់ ប៉ុន្តែសម្រាប់ពេលនេះខ្ញុំត្រូវការពេលវឹងហាត់ការដើរឱ្យបានច្រើន និងធ្វើឱ្យ បានល្អជាងនេះ ទាំងការដើរ និងចំណេះដឹងទូទៅផ្សេងៗ ដើម្បីកុំឱ្យអ្នកគាំទ្ររបស់ខ្ញុំខកចិត្ត"។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គេឃើញហ៊ាហ័ង បានលេចវត្តមានយ៉ាងពិសេសក្នុងកម្មវិធីដើរម៉ូដសំលៀកបំពាក់ ដ៏ល្បីប្រចាំឆ្នាំ Show Me Something ២០២២ ដែលប្រព្រឹត្តិយ៉ាងគគ្រឹកគគ្រេងកាលពីថ្ងៃទី០៥ កុម្ភៈ កន្លងទៅ ។ ក្នុងនោះគេចាប់អារម្មណ៍ថា ហ៊ាហ័ង ទទួលបានឱកាសជាអ្នកដើរម៉ូដលើកដំបូងសម្រាប់ លោក ហើយការដើរម៉ូដលើកទី១នេះ ហ៊ាហ័ង បញ្ចេញថ្វីដៃដើរម៉ូដពិតជាបានល្អ និងពិសេសខ្លាំងបំផុត៕
សូមទស្សនារូបភាពនិងវិដេអូការដើរបង្ហាញម៉ូតរបស់ហ៊ាហ័ងទាំងអស់គ្នា: