thumbnail

ក្រមុំៗខ្លះសុំខ្មាស់ហើយជាមួយនិងសម្រស់របស់ អែនជី ...

avatar

Angella

តារា

2 ឆ្នាំមុន

406


ភ្នំពេញ៖ ជាការពិតណាស់  ទោះជា តារាចម្រៀងស្រី អែនជី លែងចូលសិល្បៈ ឲ្យហ្វេនៗ បានស្តាប់សម្លេងដ៏ស្រទន់ របស់នាងតទៅទៀត ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ដដែល តាមរយៈរូបសម្រស់ និងជីវិតឯកជនរបស់នាង ដែលតែងបង្ហោះនៅក្នុងសង្គមហ្វេសប៊ុកកន្លងទៅ។

ជាក់ស្តែង គេចាប់អារម្មណ៍ថា តារាស្រីរូបនេះកាន់តែស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងរូបរាងដ៏ស្លីមស្វែល សាច់សខ្ចីម៉ដរលោង សឹងតែស្អាតជាងក្រមុំមួយចំនួនទៅហើយ ខណៈដែលរូបនាង មានស្វាមីនិងកូនមួយទៅហើយក្តី ។

ថ្មីៗនេះ តារាស្រីរូបនេះ ហាក់មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដែលបានចេញមកបង្ហាញរូបសម្រស់សាជាថ្មី នៅក្នុងឈុតពណ៌ខ្មៅ បង្អួតផ្ទៃមុខដ៏ក្មេងជាងវ័យ កែវភ្នែកដ៏ស្រទន់ ទឹកមុខដ៏មានមន្តស្នេហ៍ និងដើមដៃដ៏ស្រលូនតូចច្រឡឹង កាន់តែធ្វើឲ្យរូបនាង មានភាពលេចធ្លោ និងមានការចាប់អារម្មណ៍ កាន់តែខ្លាំងឡើង៕

សូមទស្សនារូបភាពខាងក្រោម៖


តារា