jiminទើបតែជាសះស្បើយមិនទាន់បានប៉ុន្មានផងពេលនេះV វិជ្ជមានកូវីត19ម្នាក់ទៀតហើយ...
Angella
2 ឆ្នាំមុន
303
(កូរ៉េខាងត្បូង) យោងតាមរបាយការណ៍ ដែលបានបង្ហាញនៅលើ Weverse កាលពីថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅនេះ បានបង្ហាញថា V ជាសមាជិកក្រុម BTS បានធ្វើតេស្តវិជ្ជមាន សម្រាប់កូវីដ១៩ ដែលដំណឹងនេះធ្វើអោយអ្នកគាំទ្រ Army មានការព្រួយបារម្មណ៍យ៉ាងខ្លាំងទៅលើTeahyung ក្នុងនោះក៏មានសារជាច្រើនជូនពរទៅកាន់V អោយឆាប់ជាសះស្បើយផងដែរ ។
V វិជ្ជមានកូវីត បន្ទាប់ពីការជាសះស្បើយរបស់ Jimin ពីកូវីដ១៩ និងការវះកាត់ការរលាកពោះវៀនរបស់លោក នៅថ្ងៃទី ៣០ ខែមករា។
ជាមួយគ្នានេះដែរBig Hit Music ក៏បាននិយាយថា ៖
V បានទៅមន្ទីរពេទ្យ បន្ទាប់ពីមានរោគសញ្ញាឈឺបំពង់ក ហើយលទ្ធផល PCR របស់គាត់ គឺវិជ្ជមានកូវីដ១៩។
យ៉ាងណាមិញ ក្រុមហ៊ុនក៏បានបន្ថែមថា V បានបញ្ចប់ការចាក់វ៉ាក់សាំងចំនួន ២ ជុំរួចហើយ ហើយបច្ចុប្បន្នលោកមានជំងឺគ្រុនក្តៅស្រាល និងឈឺបំពង់កតិចតួច ចំណែកសមាជិក ៦ នាក់ដែលនៅសល់របស់ BTS បានធ្វើតេស្តនៅផ្ទះ ហើយលទ្ធផលគឺអវិជ្ជមាន៕