
សារីតា ពង្រាយមន្តស្នេហ៍ដាក់ហ្វេនៗទៀតហើយ...

Angella
3 ឆ្នាំមុន
378
ភ្នំពេញ៖ ពុកម៉ែ បងប្អូន និងហ្វេនៗមួយចំនួនប្រាកដជាបានដឹងនិងស្គាលហើយថា បវរកញ្ញាចក្រវាល រ៉េត សារីតា មានសមត្ថភាព ទេពកោសល្យ និង សម្រស់ស្រស់ស្អាតពណ៌បែបធម្មជាតិ។ ម៉្យាងទៀត នាងទទួលបានការស្រលាញ់គាំទ្រយ៉ាងលើសលុបពីសំណាក់បងប្អូនមហាជនខ្មែរផងដែរ។
ពិតណាស់ គឺគេសង្គេតឃើញថា សារីតា ជាមនុស្សមានគំនិតច្នៃប្រឌិតមែនទែន ព្រោះថា រាល់រូបភាពដែលនាងបានបង្ហោះម្ដងៗពិតជាមានភាពទាក់ទាញ ប្លែកៗភ្នែក មានគ្រប់ទម្រង់មិនឲ្យអ្នកទស្សនាសុំាភ្នែកម្ដងណាឡើយ។ ពោលគឺ ពេលមើលឃើញហើយដឹងតែជាប់ចិត្តតែម្ដង។
ជាក់ស្ដែង មកលើកនេះ បវរកញ្ញារូបនេះ បានធ្វើអោយហ្វេនៗមានការចាប់អារម្នណ៍យ៉ាងខ្លាំង ជាមួយនឹងការតុបតែងខ្លួនបែបស្រទន់ស្រាលមានមន្តស្នេហ៍ ឆាបបេះដូងមហាជនឲ្យលង់មិនស្ទើរ ជាមួយនឹង ស្នាមញញឹមដ៏ស្រទន់ ក្រោមពន្លឺថ្ងៃទៀតនោះ ធ្វើឲ្យ សារីតា រឹតតែជះសម្រស់ស្អាតទាក់ទាញកាន់តែខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖