
ដឹងតម្រុយខ្លះហើយ! ពាក់ព័ន្ធនឺងការស្លាប់របស់តារាប្រុសចិនម្នាក់ដែលត្រូវគេរំលោភបូក ដែលជាកូនសេដ្ឋីនៅពីក្រោយ…

Angella
4 ឆ្នាំមុន
133
ចិន៖ អ្នកលេងអ៊ីនធើណែតនៅប្រទេសចិន កំពុងតែភ្ញាក់ផ្អើលជាមួយនឹងសារព័ត៌មានបានចុះផ្សាយ ទាក់ទងនឹងការស្លាប់យ៉ាងអាថ៌កំបាំងរបស់តារាសម្ដែង និងចម្រៀងល្បីឈ្មោះលោក Kimi Qiao Renliang កាលពីឆ្នាំ ២០១៦ ។
ជាក់ស្តែង កាលពីថ្មីៗនេះ ត្រូវបានគេរាយការណ៍ពីព័ត៌មាន នៃតម្រុយថ្មីខ្លះៗ នៃការស្លាប់របស់ អតីតតារាសម្តែងប្រុសរូបនេះ កំពុងតែមានជាប់ពាក់ព័ន្ធជាមួយ អ្នកប្រុស កូនមហាសេដ្ឋីនៅចិនម្នាក់ ដែលនៅក្រោយនៃមរណភាពរបស់ Kimi Qiao។
ជាមួយគ្នានេះដែរ ត្រលប់ទៅកាលពីឆ្នាំ ២០១៦ មុនការស្លាប់របស់តារាប្រុស កើតក្នុងឆ្នាំ ១៩៨៧ រូបនេះ ស្នាមរបួសជាច្រើននៅត្រង់កញ្ចឹងក នឹងជាំលើរាងកាយផងដែរ តែទោះជាយ៉ាងណារូបលោកបានលើកឡើងថារបួសក និងដៃរបស់លោកគឺបណ្តាលមកពីការថតរឿងតែប៉ុណ្ណោះ។
មានប្រភពមួយបានចែកចាយ នៅលើបណ្តាញសង្គម Weibo នៃរូបភាព ប៉ុន្មានសន្លឹក ដែលតារាប្រុសរូបនេះ បានសិ្នទ្ធស្នាលជាមួយបុរស ២នាក់ ដែលក្នុងប្រភពដដែល បាននិយាយថា រូបលោកត្រូវបានគេបំពានផ្លូវភេទ រហូតដល់ស្លាប់ ដែលនៅពីក្រោយ ជាប់ពាក់ព័ន្ធជាមួយកូនអ្នកមានម្នាក់ ដែលបានជួលបុរស ២នាក់ខាងលើនេះ។
ចំពោះមូលហេតុ ដែលកូនអ្នកមានម្នាក់នេះ មានគំនុំ ទៅលើ Kimi Qiao ត្រូវបានគេដាក់ការសង្ស័យថា ពួកគេមានសង្រ្គាមស្នេហានឹងគ្នា ត្រូវបានគេឲ្យដឹងថា រូបលោក មានទំនាក់ទំនងស្នេហាជាមួយម៉ូដែលស្រីស្អាតម្នាក់ ដែលជាស្រីម្នាក់ ដែលកូនមហាសេដ្ឋីនេះ ចាប់អារម្មណ៍ ផងដែរ។



